Slide background

ស្ថានភាពបច្ចុប្បន្ន


បច្ចុប្បន្នប្រទេសកម្ពុជាប្រឈមនឹងការគំរាមកំហែងយ៉ាងខ្លាំងដែលពុំធ្លាប់មានពីមុនមក ទៅលើសិទ្ធិសេរីភាពសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ សកម្មភាពនយោបាយ សិទ្ធិមនុស្ស និងឯករាជ្យភាពនៃប្រព័ន្ធតុលាការ។ កម្ពុជាគឺប្រទេសមួយដែលបាននឹងកំពុងមានការពិបាកស្រាប់ទៅហើយក្នុងការដោះស្រាយបញ្ហាចម្បងៗដែលពាក់ព័ន្ធទៅនឹងអំពើពុករលួយ ​​រដ្ឋាភិបាលគ្មានសមត្ថភាពក្នុងការគ្រប់គ្រងកំណើនសេដ្ឋកិច្ច និងមានការរំ​លោភសិទ្ធិមនុស្សជាច្រើន ដែលជាកត្តាគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរសម្រាប់សង្គមជាតិទាំងមូល៖
  • នៅក្នុងឆ្នាំ ២០១៧ គណបក្សកាន់អំណាចក្នុងប្រទេសកម្ពុជា (គណបក្សប្រជាជនកម្ពុជា ឬ ហៅកាត់ថា ស៊ីភីភី (CPP) ) បានរំលាយគណបក្សប្រឆាំងដ៏ធំតែមួយគត់ដែលមាន ៥៥ អាសនៈនៅក្នុងសភា និងបានបង្ខំឲ្យសមាជិកថ្នាក់ដឹកនាំចំនួន ១១៨រូបត្រូវនិរទេសខ្លួន ឬ ជាប់ឃុំឃាំង។
  • ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាច្រើនដូចជា ក្រុមហ៊ុនកាសែត ស្ថានីយ៍វិទ្យុ ឬ គេហទំព័រតាមអ៊ិនធឺណេត ដែលផ្យព្វផ្សាយរិះគន់រដ្ឋាភិបាលត្រូវបានបង្ខំឱ្យបិទចោលនៅឆ្នាំ​ ២០១៨ កំឡុងពេលនៃការបោះឆ្នោតជាតិ។
  • ប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏ត្រូវបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋផងដែរ។ ពលរដ្ឋខ្មែរទាំងឡាយណាដែលបង្ហោះសារថ្កោលទោស ឬ រិះគន់រដ្ឋាភិបាលនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ពួកគេអាចប្រឈមនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋ។
  • ច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាល (LANGO) កំណត់រឹតត្បិតយ៉ាងតឹងរ៉ឹងចំពោះអង្គការក្រៅរដ្ឋាភិបាលដែលមានស្រាប់ ស្របពេលជាមួយគ្នាផងដែរការសុំបង្កើតសមាគម ឬ​ អង្គការក្រៅរដ្ឋាភិបាលថ្មីៗជួបការលំបាកក្នុងការស្នើរសុំចុះបញ្ជីពីខាងអាជា្ញធរ។
  • សេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ ជាសេចក្តីព្រៀងច្បាប់មានបទប្បញ្ញត្តិជាច្រើនមានវិសាលភាពទូលំទូលាយក្នុងការកំណត់បទល្មើសចំពោះសកម្មភាពស្របច្បាប់ប្រចាំថ្ងៃផ្សេងៗរបស់ប្រជាពលរដ្ឋ ដែលរំលោភលើសិទ្ធិសេរីភាពបញ្ចេញមតិ​ ការបង្កើតសមាគម ការជួបប្រជុំ និងការងារសិទ្ធិមនុស្សផ្សេងៗទៀត។
  • នៅពេលនិយាយអំពីសមភាពយេនឌ័រ ច្បាប់ដដែលបានហាមឃាត់ស្ត្រីមិនឱ្យស្លៀកពាក់ខ្លី“ បង្ហាញសាច់ខ្លាំងពេក”។ នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន អះអាងថា ស្ត្រីដែលបង្ហោះរូបភាពលើបណ្តាញសង្គមស្លៀកសម្លៀកបំពាក់ខ្លីពេកនោះគឺ“ បំផ្លាញតម្លៃវប្បធម៌ខ្មែរ”ហើយឥរិយាបទបែបនេះ“ បង្ករអោយមានករណីរំលោភបំពានផ្លូវភេទចំពោះស្ត្រី”។
  • ប្រព័ន្ធតុលាការត្រូវបានធ្លាក់ចុះជាខ្លាំងផងដែរ មានបទចោទដោយបំពានចំពោះសកម្មជនសិទ្ធិមនុស្សជាច្រើន។
  • អំពើពុករលួយដែលមានលក្ខណៈជាប្រព័ន្ធត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រទេសនិងត្រូវបានអនុវត្តក្នុងវិស័យជាច្រើន ទាំងក្នុងផ្នែកនយោបាយ សង្គម និងជំនួញអាជីវកម្មផ្សេងៗ។
  • ៧០% នៃប្រជាជនកម្ពុជានៅតែពឹងផ្អែកជាចម្បងលើវិស័យកសិកម្មនិងបសុសត្វសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ​ ដោយពួកគេនៅតែទទួលបានផលទាប ងាយរងគ្រោះដោយកត្តាអាកាសធាតុរួមមាន គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត កង្វះខាតប្រព័ន្ធធារាសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់។

  • រាល់បញ្ហាខាងលើបានបង្ហាញយ៉ាងច្បាស់ ថាកិច្ចប្រឹងប្រែងដើម្បីសម្រេចគោលដៅប្រកបដោយចីរភាពជាពិសេសពាក់ព័ន្ធនឹង“ សន្តិភាព យុត្តិធម៌ នឹងស្ថាប័នរឹងមាំ” និង“ ការលុបបំបាត់ទាំងស្រុង​នូវភាពអត់ឃ្លាន”​​ នៅតែមិនទាន់អនុវត្តជាទូទៅនៅឡើយ។

គម្រោងឆ្ពោះទៅកាន់ការផ្លាស់ប្តូរ


យើងរៀបចំធ្វើអន្តរាគមន៍ ប្រកបដោយសកម្មភាពច្នៃប្រឌិតជាច្រើន ដែលពាក់ពន្ធនឹងបរិបទស្ថានភាពនយោបាយនៅកម្ពុជានៅលើឆាកអន្តរជាតិដ៏មានឥទ្ធិពលបំផុត។ សកម្មភាពចម្បងរបស់យើង គឺការតស៊ូមតិ លើកកម្ពស់ការយល់ដឹង ការអប់រំ ការបោះពុម្ពផ្សាយ និងពិគ្រោះយោបល់ជាមួយក្រុមអ្នកជំនាញគោលការដូចខាងក្រោមៈ

  • កំរិតអន្តរជាតិ មានអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងស្ថាប័នដទៃទៀត
  • កំរិតជាតិ មានអាជ្ញាធរនៃប្រទេសលោកខាងលិច ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនទូទៅ
  • ជាមួយខ្មែររស់នៅក្រៅស្រុកតាមបណ្តាប្រទេសនៅអ៊ឺរ៉ុប សហរដ្ឋអាមេរិក និងអូស្ត្រាលីជាដើម
យើងមានគោលបំណងផ្តល់ជាព័ត៌មាន និងអនុសាសន៍ដែលប្រកបដោយគុណភាពដល់ក្រុមទាំងនោះដើម្បីឱ្យពួកគេចាត់វិធានការចាំបាច់ ហើយជាចុងក្រោយ គឺធ្វើការដាក់សម្ពាធជាក់លាក់ណាមួយចំពោះរដ្ឋាភិបាលកម្ពុជាដែលកំពុងតែកាន់អំណាច។

ឧទាហរណ៍ខ្លះនៃសកម្មភាពរបស់យើង៖

  • ជ្រើសរើសនិងបណ្តុះបណ្តាលសមាជិកឱ្យចូលរួមក្នុងព្រឹត្តិការណ៍ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ និងស្ថាប័នអ៊ឺរ៉ុបផ្សេងទៀត
  • ប្រមូលនិងកត់ត្រាទុករាល់បញ្ហាទាំងឡាយដែលទាក់ទងនឹងប្រទេសកម្ពុជាតាមរយះការស្រាវជ្រាវដោយផ្ទាល់និងដោយប្រយោលពីខាងដៃគូ
  • ពង្រីកបណ្តាញរបស់យើង ដើម្បីបង្កើននូវការប្រមូលទិន្ន័យ ជំនាញ បទពិសោធ បង្កើតទំនាក់ទំនងជាដៃគូ ប្រកបដោយសេចក្តីទុកចិត្តជាមួយស្ថាប័ន និងតំណាងស្ថាប័នផ្សេងៗ
  • ចេញជារបាយការណ៍និងរៀបចំកម្មវិធីដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់អំពីព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងប្រទេសកម្ពុជា
  • ចូលរួមផ្សព្វផ្សាយ និងធ្វើសហកាប្រតិបត្តិការរួមគ្នាជាមួយស្ថាប័នផ្សេងៗសម្រាប់ប្រទេសកម្ពុជា ដោយធ្វើការចែករំលែកនូវចំនេះដឹង ​ភាពជាដៃគូ និងបទពិសោធន៍។


    តើអ្នកអាចជួយដោយរបៀបណា?


    ការធ្វើកិច្ចសហកាប្រតិបត្តិការរួមគ្នា គឺជួយពន្លឿនការផ្លាស់ប្តូរសង្គមនិងប្រជាជនរបស់យើងអោយឆ្ពោះទៅរករបបប្រជាធិបតេយ្យដោយពិតប្រាកដ។ ពីព្រោះថា លទ្ធិប្រជាធិបតេយ្យ គឺជាគន្លឹះដើម្បីទទួលបាននូវសន្តិភាព អធិបតេយ្យភាព ការរីកចម្រើន និងភាពច្នៃប្រឌិត។
    ខាងក្រោមនេះ គឺជាអ្វីដែលអ្នកអាចចូលរួមបាន៖



      Change Cambodia Now ជាក្រុមការងារស្ម័ក្រចិត្ត ធ្វើការដោយមិនគិតកម្រៃ។
      ប្រសិនបើអ្នកជឿជាក់លើការងាររបស់យើង​ អ្នកអាចគាំទ្រ យើងដោយធ្វើការបរិច្ចាគដូចខាងក្រោម៖


      "If you want to walk fast, walk alone.
      If you want to walk far, walk together."


      តើពួកយើងជានរណា?


      The Change Cambodia Now ដែលហៅកាត់ថា (ស៊ីស៊ីអិន)​ បានបង្កើតឡើងក្នុងឆ្នាំ ២០១៩ ដោយក្រុមអ្នកការពារសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅប្រទេស បារាំង អាល្លឺម៉ង់ និងស្វីស​។ តំណាងនៅតាមប្រទេសនីមួយៗ របស់យើងមានទំនាក់ទំនងយ៉ាងទូលំទូលាយជាមួយសហគមន៍ខ្មែរនៅក្រៅប្រទេស និងសហគមន៍អន្តរជាតិ។

      ស៊ីស៊ីអិន​ (CCN) គឺជាចលនាមូលដ្ឋានសង្គមអហិង្សាដែលធ្វើយុទ្ធនាការដើម្បីការពារសិទ្ធិសេរីភាព​ ប្រជាពលរដ្ឋ សង្គមស៊ីវិល នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម និងបរិស្ថាននៅកម្ពុជា។ នៅពេលដែលប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសត្រូវបានទទួលរងភាពអយុត្តិធម៌ ការគៀបសង្កត់ ឬ រងគ្រោះដោយអំពើហឹង្សារពីសំណាក់អាជ្ញាធរដោយប្រការណាមួយនោះ។ សមាជិកស៊ីស៊ីអិន(CCN) នឹងធ្វើការផ្សព្វផ្សាយនូវសម្លេងរបស់ពួកគាត់ដោយគ្មានការភ័យខ្លាច ដើម្បីជំរុញអោយមានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។

      ក្នុងឆ្នាំ ២០១៩ ស៊ីស៊ីអិន(CCN) បានចូលរួមសម័យប្រជុំពេញអង្គរបស់អង្គការសហប្រជាជាតិ ធ្វើការវាយតម្លៃនិងត្រួតពិនិត្យអំពី បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ ក្នុងពេលនោះដែរ យើងក៍បានផ្តល់ព័ត៌មានទាក់ទងទៅនឹងបញ្ហាថ្មីៗដែលកើតមានក្នុងសង្គម ផ្តល់អនុសាសន៍ ពិគ្រោះយោបល់ និងមានផ្តល់ជាការរបាយការណ៍ផងដែរ។ វាជាការងារចម្បងរបស់យើងក្នុងការនាំយកបញ្ហាផ្សេងៗដែលកំពុងតែកើតមាននៅប្រទេសកម្ពុជាបង្ហាញទៅកាន់ឆាកអន្តរជាតិ ក្នុងនោះដែរគឺយើងបានប្រមូលរាល់ព័ត៌មានថ្មីៗនិងគួរឱ្យទុកចិត្តទាំងឡាយណាដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ដែលបាននិងកំពុងតែកើតឡើងនៅក្នុងប្រទេសកម្ពុជា។ នាពេលអនាគត ស៊ីស៊ីអិន(CCN) មានគោលបំណង ធ្វើការផ្តល់ការពិគ្រោះយោបល់បន្ថែមទាក់ទងសិទ្ធិមនុស្ស ដោយយើងនឹងស្នើទៅកាន់គណៈកម្មាធិការអន្តរជាតិ ឬ ក្រុមអ្នកជំនាញផ្សេងៗទៀត។

      ដោយសារតែការចូលរួមរបស់អង្គការក្រៅរដ្ឋាភិបាល នៅស្រុកខ្មែរទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស នៅលើឆាកអន្តរជាតិ ជាផ្លូវការនិងមិនជាផ្លូវការ ​នៅមានកំរិតតិចតួចនៅឡើយនោះ វាធ្វើអោយយើងមានការព្រួយបារម្ភ ព្រោះវាអាចបង្ករអោយមានផលប៉ះពាល់ជាអវិជ្ជមានណាមួយចំពោះពួកគេ ទាំងស្ថាប័ន អង្គការ និងបុគ្គលិកអង្គការផ្ទាល់។ ជាក់ស្តែងរាល់ពេលប្រជុំពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅប្រទេសកម្ពុជា គឺមានសមាជិកមកពីខាងអង្គការសង្គមស៊ីវិល​ តែពីរ ទៅ បីរនាក់ប៉ុណ្ណោះចូលរួម ហើយពួកគេតែងតែត្រូវបានរដ្ឋាភិបាល ឬ ភាគីខាងរដ្ឋាភិបាលស្តីបន្ទោសនិងចំអកអោយចំៗយ៉ាងធ្ងន់ធ្ងរ។ នៅពេលដែលអង្គការក្រៅរដ្ឋាភិបាល ឬ សកម្មជនសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាជាច្រើនមិនអាចមកចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិក្រៅប្រទេសបាន ដោយសារខ្វះខាតថវិកា សមាជិក ទទួលរងនូវការគំរាមកំហែង មានការភ័យខ្លាចទាក់ទងសុវត្ថិភាពផ្ទាល់ ឬ មានមូលហេតុណាមួយនោះ ស៊ីស៊ីអិន(CCN) បានកំណត់គោលដៅដើរតួនាទីផ្សព្វផ្សាយជំនួសពួកគេ ដើម្បីធ្វើអោយសង្គមស៊ីវិលនៅប្រទេសកម្ពុជាមានសម្លេងនិងឥទ្ធិពលកាន់តែខ្លាំង។


      ជ្រើសរើសសមាជិក


      ពួកយើងស្វែងរកសមាជិកបន្ថែមរាល់បុគ្គលដែលមានចិត្តនិងមានឆន្ទៈរឹងមាំដើម្បីធ្វើការផ្លាស់ប្តូរសង្គមនយោបាយនៅស្រុកខ្មែរអោយប្រសើរឡើង។ ប្រសិនបើអ្នកចង់ក្លាយជាសមាជិកដ៍សកម្មរបស់ ស៊ីស៊ីអិន (CCN) សូមទំនាក់ទំនងមកយើងខ្ញុំតាមរយៈអ៊ីម៉ែល contact@changecambodianow.com

      "Our goal is to influence the future of the country and its society,
      and improve its population’s poor living condition."